*នៅថ្ងៃពុធ ០៧កើតខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង១០នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល បានចុះបង្រ្កាបមុខសញ្ញាចែកចាយ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចខាងត្បូងស្ពានអង្គរបូរី ស្ថិតនៅក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ៈ
•ទី១ឈ្មោះ អ៊ុច ស្រ៊ូយ ហៅទិត្យ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។
•ទី២ឈ្មោះ ស្រ៊ុន ផាន់និត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។
👉ដកហូតបានសម្ភារៈមួយចំនួន មានដូចខាងក្រោម៖
១.ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់
២.ទូរស័ព្ទចំនួន ០១គ្រឿង
៣.ម៉ូតូ ចំនួន ០១គ្រឿង និង
សម្ភារៈសម្រាប់សេពសាធាតុញៀនមួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។