ភ្នំពេញ : នារសៀលថ្ងៃ ៨កើត ខែបុស្ស ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៤
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងក្នុងពិធីសំណេះសំណាលនេះថា : សមាគមសុក្រិត ទើបតែនឹងបង្កើតរយៈពេលខ្លី បានចុះបញ្ជីការត្រឹមត្រូវមានសកម្មភាពការងារសន្ទុះលឿន មិនមែនមានតែឈ្មោះ មិនមានសកម្មភាពនោះទេ ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានកោតសរសើរ ដល់ការដឹកនាំរបស់ ឯកឧត្តម នួន នី ប្រធានសមាគមសុក្រិត
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា សូមអោយឯកឧត្តម នួន នី ប្រធានសមាគមសុក្រិតបន្តការដឹងនាំប្រកបដោយបន្លាភាពបន្តទៅទៀត និងដើម្បីលើកកំពស់ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជាអោយកាន់តែប្រសើរឡើង។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា: ក្រសួងកំពុងយកចិត្តទុកដាក់ ចំពោះអ្នកសារព័ត៌មានដែលមិនបានមកចុះបញ្ជីស្របច្បាប់ត្រឺមត្រូវ សូមអញ្ជើញមកចុះអោយបានគ្រប់ៗគ្នា ។
ពីព្រោះបច្ចុប្បន្នប្រព័ន្ធផ្សព្ធផ្សាយនៅកម្ពុជា គេហទំព័រ Tv online មានចំនួន ៩៣៣ អង្គភាពប៉ុណ្ណោះដែលបានមកចុះបញ្ជីស្របច្បាប់ត្រឹមត្រូវ ។
សូមអ្នកសារព័ត៍ប្រកាន់ភ្ជាប់ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវះអោយបានភ្ជាប់ជួន ក្រសួងនិងផ្ដល់ជូននូវមេធាវីិក្រសួងព័ត៍មាន ការពារក្ដីនៅពេលដែលមានរឿងចោទប្រកាន់
បើករណីនេះធ្ងន់ធ្ងរ និងផ្ដល់មេធាវីសម្ដេចតេជោដែលជាមេធាវីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារក្ដីជូនដល់អ្នកសារព័ត៌មានយើងពេលជួបបញ្ហា។ រាល់ម្ចាស់អង្គភាពទាំងអស់ គឺតម្រូវអោយបញ្ជូនឈ្មោះ បុគ្គលិករបស់ខ្លួនទាំងអស់ មកក្រសួងព័ត៍មាន ដើម្បីចេញកាតសម្គាល់ខ្លួនប្រភេទថ្មីដែលមានការសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដើម្បីចេញ OR code គោលបំណងគឺផ្ដល់ភាពងាយស្រួលសម្រាប់អ្នកសារព័ត៍មានដែលបានចុះបញ្ចីការត្រឹមត្រូវ ហើយបើម្ចាស់ប្រព័ន្ធផ្សាព្វផ្សាយណា ចង់ចេញកាតដោយអង្គភាពខ្លួនឯងក៏ចេញបានដែរតែតម្រូវអោយផ្ញើរឈ្មោះបុគ្គលិកនោះទៅក្រសួងព័ត៍មាន ដើម្បីយក OR code មកដាក់នៅកាតអង្គភាពរបស់ខ្លួន។
ប៉ុន្តែក្រសួងនៅតែទទូចចង់អោយ អ្នកសារព័ត៍មានទាំងអស់ ធ្វើកាតសំគាល់ខ្លួនចេញដោយក្រសួង ព្រោះវាមានសារៈសំខាន់សម្រាប់អ្នកសារព័ត៍មានយើង នៅពេលចង់ពិនិត្យសុខភាព ឬក៏ព្យាបាលជំងឺ គ្រាន់តែមានកាតចេញដោយក្រសួងនិងមានការបញ្ចុះតម្លៃ ៣០%។
ហើយអ្វីដែលពិសេសនោះគឺ ក្រសួងព័ត៍មានបើកចំហសំរាប់សមាគមសារព័ត៍មានទាំងអស់ បើសិនចង់បើកវគ្គបណ្ដុះបណ្ដាល ក្រសួងនិងរៀបចំជូនតាមដែលអាចធ្វើទៅបាន។
ជាចុងក្រោយ ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋមន្ត្រីក្រសួងព័ត៍មាន បានផ្ដាំផ្ញើបន្ថែមទៀតថា យើងជាអ្នកសារព័ត៍មាន មិនមែនជាប៉ូលិស មិនមែនជាតុលាការនោះទេ យើងក្រាន់ជាអ្នកនាំពាក្យ ត្រូវប្រកាន់ផ្ជាប់ក្រមសិលធម៍ និងវិជ្ជាវីវៈរបស់ខ្លួន។