លោក សំ សុភក្ដិ អភិបាលរងស្រុក តំណាងលោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដល រួមជាមួយ មេបញ្ជាកងរាជអាវុធហត្ថស្រុក អធិការរងនគរបាលស្រុក នាយប៉ុស្ដិ៍រដ្ឋបាលឃុំ មន្ត្រីរាជការ អាជ្ញាធរឃុំ-ភូមិ ចូលរួមផ្សព្វផ្សាយ គោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព » ទាំង៧ចំណុច ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលមានទីតាំងស្ថិតនៅក្នុងវត្ដជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
#នាព្រឹកថ្ងៃសុក្រ ០៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤